អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត
ការយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សភ្លើងទៀន ទៅចែកចាយតាមបណ្តាញសង្គមពីសំណាក់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់បំរាមធ្វើនយោបាយនៅឡើយនោះ អាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ហើយឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់ផងដែរ។ អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កំពុងរស់នៅក្រៅប្រទេសជាច្រើនរូប