
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អញ្ជើញសហគមន៍ខ្មែរ និងប្រជាជនជប៉ុន និងភ្ញៀវអន្តរជាតិ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក ២០២៥ អូសាកា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ខែមេសា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា សូមគោរពអញ្ជើញ មិត្តជប៉ុន និងប្រជាជនជប៉ុន ព្រមទាំងបងប្អូនសហគមន៍ខ្មែរ ប្រជាជនខ្មែរនៅប្រទេសជប៉ុន និងភ្ញៀវអន្តរជាតិ ចូលរួមទស្សនាពន្លាជាតិកម្ពុជា