ប្រជាសហគមន៍តំបន់ការពារធម្មជាតិ ត្មាតប៉ើយ ខេត្តព្រះវិហារ ងាកមកចាប់យកមុខរបរចិញ្ចឹមគោ ដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវភាពគ្រួសារ ក្រោយការបោះបង់លើមុខរបរចាស់
ប្រជាពលរដ្ឋជិត ៤០០គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍តំបន់ការពារធម្មជាតិ «ត្មាតប៉ើយ» ស្ថិតនៅក្នុងឃុំព្រីងធំ ស្រុកជាំក្សាន្ត នៃខេត្តព្រះវិហារ បានសម្រេចចិត្តបោះបង់មុខរបរចាស់ គឺការបរបាញ់ ការដាក់អន្ទាក់សត្វព្រៃ