ដំណឹងរីករាយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ សម្តេចតេជោ ផ្តល់រថយន្តដឹកពលរដ្ឋទៅលេងស្រុកកំណើត ឬទៅដើរកំសាន្តតាមបណ្តាខេត្ត ដោយឥតគិតថ្លៃ
យោងតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ សម្តេចតេជោ បានឱ្យសាលារាជធានីភ្នំពេញ ត្រៀមរថយន្តក្រុងចំនួន១៧៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅស្រុកកំណើតនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ