មកស្គាល់រមនីយដ្ឋានភ្នំឡែងកៅ (ឡែងកៅ អូរងឺន) ក្នុងភូមិសាស្ត្រ ស្រុកអូរាំង ខេត្តមណ្ឌលគិរី
ភ្ញៀវទេសចរធ្វើដំណើរពីភ្នំពេញឆ្ពោះទៅខេត្តមណ្ឌលគិរី សូមកុំភ្លេចភ្នំឡែងកៅ ជាពិសេស ទឹកជ្រោះឡែងកៅតែម្តង ដែលមានសម្រស់ស្រស់ស្អាតដូចគ្នានឹងទឹកជ្រោះប៊ូស្រា។ ធនធានធម្មជាតិ និងជីវ:ចម្រុះសំបូរបែបដែលទាក់ទាញរួមមាន៖ ទឹកធ្លាក់ច្រើនដំណាក់បង្កើតបានជាសំលេងធម្មជាតិយ៉ាងពិរោះ។ ទឹកត្រជាក់ដូចទឹកអម្រិតហូរកាត់ផ្ទាំងថ្មដា រួមផ្សំជាមួយសម្រែកសត្វទោច