អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាថ្ងៃលិចនៅប្រាសាទភ្នំក្រោម
នៅរមណីយដ្ឋានអង្គរ បើនិយាយពីគោលដៅទស្សនាថ្ងៃរៀបលិច នោះគេនឹងស្គាល់ច្បាស់ពីប្រាសាទភ្នំបាខែង។ តែដើម្បីជម្រុញគោលដៅទស្សនាថ្ងៃរៀបលិចឱ្យកាន់តែច្រើន និងផ្តល់នូវទេសភាពថ្ងៃរៀបលិចប្លែកៗ អាជ្ញាធរជាតិអប្សរា បានរៀបចំទីតាំងថ្មីៗបន្ថែមទៀតមួយចំនួន។ ជាក់ស្ដែង អាជ្ញាធរជាតិអប្សរាកំពុងរៀបចំវង់ទស្សនាថ្ងៃរៀបលិចមួយបន្ថែមទៀតនៅរមណីយដ្ឋានប្រាសាទភ្នំក្រោមដែលនៅជាប់បឹងទន្លេសាប ព្រោះនៅទីនោះភ្ញៀវទេចរអាចមើលឃើញនូវទិដ្ឋភាពស្រស់ស្អាតអមដោយវាលស្រែ