មកទស្សនាទេសភាពដ៏ស្រស់ត្រកាលនៃប្រាសាទតុបខាងលិច
ប្រាសាទតុបខាងលិច ស្ថិតនៅក្នុងរាជធានីអង្គរធំ ឬនៅខាងលិចប្រាសាទបាយ័ន្ត ចន្លោះប្រាសាទបាយ័ន្តនិងខ្លោងទ្វារតាកាវ។ ប្រាសាទតូចមួយនេះ មានភាពស្រស់ស្អាតនិងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនចូលមកទស្សនានិងផ្តិតយករូបភាពប្រាសាទបុរាណនិងធម្មជាតិក្នុងបរិវេណនេះ។ ប្រាសាទតុបខាងលិច កសាងឡើងក្នុងរវាងសតវត្សទី១០ ដែលមានរចនាប័ទ្មបន្ទាយស្រី