អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល
ការងារជួសជុលខ្លោងទ្វារខាងលិចប្រាសាទចៅស្រីវិបុល មានសភាពទ្រុឌទ្រោមខ្លាំង ដោយការបាក់ស្រុត និងបានដួលរលំអស់មួយផ្នែកធំ ដែលបានចាប់ផ្តើមពីឆ្នាំ២០២០ បានបញ្ចប់រួចរាល់ហើយនាដើមឆ្នាំ២០២២នេះ។ ដោយផ្អែកលើស្ថានភាពខូចខាតនៃតួខ្លោងទ្វារទាំងមូល ក្នុងរយៈពេលជិត២ឆ្នាំនៃដំ ណើរការជួសជុល ក្រុមអ្នកបច្ចេកទេសបានអនុវត្តតាមវិធីសាស្រ្តអាណាស្ទីឡូស(Anastylosis)