អាជ្ញាធររាជធានីភ្នំពេញសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា
អាជ្ញាធររាជធានីភ្នំពេញសន្យាពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋបានយកទៅប្រើប្រាស់តាមតម្រូវការ។ឯកឧត្តម ប៉ាសុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានណែនាំដល់ប៉ុស្តិ៍នគរបាលទាំងអស់ត្រូវចុះទៅតាមមូលដ្ឋានឬខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសួរនាំពីក្តីកង្វល់របស់ប្រជាពលរដ្ឋ ពិសេសការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើជូនពួកគាត់ឱ្យបានទាន់ពេលវេលា។ការលើកឡើងរបស់ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាពេលនេះ គឺឆ្លើយតបទៅនឹងក្តីកង្វល់ របស់ប្រជាពលរដ្ឋនៅក្នុងខណ្ឌព្រែកព្នៅ ដែលបានលើកឡើងនូវក្តីកង្វល់ជាច្រើនពាក់ព័ន្ធនឹងការមិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣