
បទអត្ថាធិប្បាយ៖ ការកែសម្រួលយោធានៅព្រំដែនកម្ពុជា-ថៃ បានបំផ្លាញគម្រោងការណ៍ទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់ឱ្យផ្ទុះសង្គ្រាម» ដើរតួនាទីជំនួស «សន្តិភាព»
កិច្ចខិតខំដោះស្រាយលើបញ្ហាប្រឈមដោយសន្តិវិធីរវាងកម្ពុជានិងថៃ បានបំបែកគម្រោងទុច្ចរិតរបស់ក្រុមជ្រុលនិយម ដែលចង់រុញឱ្យកងទ័ពកម្ពុជា និងថៃ ប៉ះទង្គិចគ្នា ដើម្បីបំពេញមហិច្ឆតានយោបាយរបស់ខ្លួន។ ការសម្របសម្រួលមួយដែលនាំឱ្យមានការយល់ព្រមកែសម្រួលកម្លាំងយោធារវាងកងទ័ពកម្ពុជានិងថៃតាមបណ្តោយព្រំដែន ក្នុងគោលបំណងកាត់បន្ថយភាពតានតឹងនោះ បានធ្វើឱ្យខូចគម្រោងការណ៍ទុច្ចរិតពួកគេ