អាជ្ញាធរខេត្តមណ្ឌលគិរី បានដំណើរការកែលំអរផ្លូវទៅកាន់តំបន់ទេសចរណ៍ទឹកជ្រោះអូរតាំងឡាំង
អាជ្ញាធរខេត្តមណ្ឌលគីរី បានកែលំអរផ្លូវទៅកាន់តំបន់ទេសចរណ៍ទឹកជ្រោះអូរតាំងឡាំងដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើរបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិអន្តរជាតិទៅទស្សនានៅតំបន់នោះ។ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានផ្តល់កិច្ចសំភាសន៏ដល់អ្នកយកព័ត៌មាន របស់វិទ្យុជាតិកម្ពុជាអោយដឹងថា ដោយមើលឃើញភាពលំបាករបស់ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេចរក្នុងការធ្វើដំណើរទៅសម្រាកកំសាន្តនៅតំបន់ទេសចរណ៏ធម្មជាតិអូរតាំងឡាំង អាជ្ញាធរខេត្តក៏បានកែលំអរផ្លូវទៅកាន់តំបន់ទឹកធ្លាក់ធម្មជាតិមួយនេះអោយមានភាពងាយស្រួលនិងមានសុវត្ថិភាព