លោក ញឹក ប៊ុនឆៃ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន
ភ្នំពេញ៖ មន្ត្រីតុលាការសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់នៅមុននេះបន្តិចថាលោកញឹកប៊ុនឆៃត្រូវបានទទួលការអនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាមរយៈដីកាសម្រេចនៅពេលល្ងាចនេះ។ មន្ត្រីដដែលបញ្ជាក់ថា ការសម្រេចនេះបន្ទាប់ពីមានការស្នើពីមេធាវីរបស់លោកញឹក ប៊ុនឆៃ ដោយ សារលោកមានជំងឺដែលត្រូវការព្យាបាល។ លោកបញ្ជាក់ថានេះជាការដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្នតែត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យរបស់តុលាការ។ ដីការដោះលែងបានធ្វើឡើងដោយលោក លី