អាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន ៦ដើមដែលមានហានិភ័យខ្ពស់ នៅខ្លោងទ្វារដីឆ្នាំង
ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៦ដើមដែលមានហានិភ័យខ្ពស់ នៅខ្លោងទ្វារដីឆ្នាំង។ ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត