ឆ្នាំ២០២១ ធនាគារជាតិនៃកម្ពុជា បញ្ចេញប្រាក់៥០០លានដុល្លារ រក្សាស្ថិរភាពតម្លៃប្រាក់រៀល
ក្នុងឆ្នាំ២០២១កន្លងទៅនេះ ដើម្បីរក្សាស្ថិរភាពប្រាក់រៀលក្នុងទីផ្សារ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញថវិកាប្រមាណ៥០០លានដុល្លារ ដែលជាការចូលរួមចំណែការពារអំណាចទិញរបស់ប្រជាជន។ ការបញ្ចេញប្រាក់ដុល្លារនេះ បានជួយរក្សាអត្រាប្តូរប្រាក់ទីផ្សារឲ្យមានស្ថិរភាព ក្នុងរង្វង់ ៤០៩៩រៀលក្នុងមួយដុល្លារ ដែលបានថយថ្លៃប្រមាណ១%