លេខាធិការដ្ឋាន គ.ស.ព.ស.៖ ការផ្សព្វផ្សាយថា កងទ័ពថៃបានដណ្តើមយកតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈគឺជាព័ត៌មានក្លែងក្លាយ
លេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការបង្ហោះផ្សាយរបស់បណ្ដាញផ្សាយថៃថា កងទ័ពថៃបានដណ្តើមយកតំបន់ប្រាសាទព្រះវិហារ និងវត្តកែវសិក្ខាគិរីស្វារៈគឺជាព័ត៌មានក្លែងក្លាយ។
