ជំនឿ

តោះ! មកស្វែងយល់ពីបរិបទ «សត្វអណ្ដើក» នៅក្នុងសង្គមខ្មែរ

តោះ! មកស្វែងយល់ពីបរិបទ «សត្វអណ្ដើក» នៅក្នុងសង្គមខ្មែរ

ដោយ៖ លី វិទ្យា​​ | ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០​ | ជំនឿ |

តាមរយៈការបកស្រាយយ៉ាងក្បោះក្បាយរបស់ទំព័រហ្វេសប៊ុក មរតកកម្ពុជា ថ្ងៃនេះខ្មែរប៉ុស្តិ៍សូមស្រង់យកនូវការបកស្រាយទាំងនោះមកធ្វើការផ្សាយជូនប្រិយមិត្តដូចខាងក្រោម៖

តោះៗនាំគ្នាចែករំលែក! តើអ្វីទៅជាអំពើអាបធ្មប់ ហើយបើសិនជាជួបនឹងការដាក់អំពើ តើត្រូវដោះអំពើនោះដោយរបៀបណា?

តោះៗនាំគ្នាចែករំលែក! តើអ្វីទៅជាអំពើអាបធ្មប់ ហើយបើសិនជាជួបនឹងការដាក់អំពើ តើត្រូវដោះអំពើនោះដោយរបៀបណា?

ដោយ៖ សេង កល្យ៉ា​​ | ថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០១៩​ | ជំនឿ |

ធ្មប់ គឺជាសិល្ប៍មន្តដែលមានលក្ខណៈសាហាវឃោរឃៅមួយប្រភេទ គ្រូធ្មប់បង្កើនមហិទ្ធិរិទ្ធិរបស់ខ្លួន ដោយប្រើសិល្ប៍មន្តសម្លាប់ទារក (ស៊ីទារកទើបនឹងកើត) កាកសំណល់ឈាម ទងសុកស្ត្រីឆ្លងទន្លេទឹករងៃរបស់សាកសពមនុស្ស សត្វ … ជាដើម។ គ្រូធ្មប់ធ្វើអំពើទៅលើអ្នកដទៃដោយមូលហេតុពីរយ៉ាងគឺ៖ ធ្វើដោយការសងសឹកផ្ទាល់ខ្លួន ធ្វើដោយគេពឹង ឬគេជួល។ អ្នកស្រុកគ្រប់គ្នាតែងភិតភ័យតក់ស្លុត និងខ្លាចអំពើរបស់គ្រូធ្មប់នេះណាស់ ព្រោះថា បើកាលណាត្រូវអំពើរបស់គ្រូធ្មប់ហើយប្រសិនបើរកគ្រូព្យាបាលមិនត្រូវទេ នឹងអាចស្លាប់យ៉ាងវេទនាបំផុត។ បើមន្តសិល្ប៍វិជ្ជារបស់គ្រូធ្មប់នោះខ្លាំង ហើយគ្រូដែលដោះអំពើមានសិល្ប៍វិជ្ជាខ្សោយជាងនោះ គេពុំអាចដោះអំពើ ឬព្យាបាលអំពើនោះឱ្យបានសះស្បើយឡើយ។ អ្នកជំងឺត្រូវតែស្លាប់ចៀសមិនផុតឡើយ ។ យោងតាមប្រសាសន៍របស់ លោកគ្រូមន្តអាគម ធំៗ របៀបធ្វើអំពើរបស់គ្រូធ្មប់មានច្រើនបែបច្រើនវិធីណាស់ ប៉ុន្តែសូមលើកយកតែ ៤វិធី មកជម្រាបជូន៖ ប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ (តាមការពិតគឺជាកន្ត្រៃធ្វើពីដែក តែគេហៅថាកន្ត្រៃមាស-កន្ត្រៃប្រាក់) ទៅកាត់ពោះវៀនជនរងគ្រោះ។ ប្រើស្បែកឱ្យចូលទៅក្នុងពោះជនរងគ្រោះ (ប្រើស្បែកឱ្យចូលទៅក្នុងក្រពះជនរងគ្រោះ។ ស្បែកនោះចេះតែរីក ធំឡើងៗជាលំដាប់ ធ្វើឱ្យជនរងគ្រោះតឹងពោះលំបាកវេទនារហូតដល់ស្លាប់)។ ប្រើដែកគោល កន្លាស់ ឬម្ជុល ឱ្យចូលទៅចាក់សព្វខ្លួនប្រាណជនរងគ្រោះ ។ ប្រើគោបា ស្នាតេះ បាញ់សម្លាប់អ្នកជំងឺក្នុងពិធីឧបកិច្ច។ ១-ការធ្វើអំពើដោយប្រើកន្ត្រៃមាស កន្ត្រៃប្រាក់ គ្រូធ្មប់អុជធូបទៀនលើហ៊ឹងរណ្តាប់ គ្រូសូត្របាលីគាថា ប្រើកន្ត្រៃមាស […]