ខ្មែរប៉ុស្ដិ៍ Close

មេមាន់បណ្តើរកូនទា ៖ កាលពីឆ្នាំ ២០១៨ លោក ក្រវ៉ាញ ដារ៉ន បានមកលួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅព្រុចសែល

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២ ផ្ទះហ្វេសប៊ុក 846
មេមាន់បណ្តើរកូនទា ៖ កាលពីឆ្នាំ ២០១៨ លោក ក្រវ៉ាញ ដារ៉ន បានមកលួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅព្រុចសែលមេមាន់បណ្តើរកូនទា ៖ កាលពីឆ្នាំ ២០១៨ លោក ក្រវ៉ាញ ដារ៉ន បានមកលួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅព្រុចសែល

នាព្រលប់ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២២ នេះ ទំព័រហ្វេសប៊ុកឈ្មោះ Khmer Overseas បានទម្លាយឱ្យដឹងនូវពុតត្បុតរបស់លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

ព្រឹកមិញ ខ្ញុំបើកស្តាប់វិទ្យុអាមេរិកនិយាយភាសាខ្មែរហើយចង់តែសើច ព្រោះអ្នកនយោបាយនិងអ្នកគាំទ្របក្សនយោបាយនានា ចេះតែភ្លេចសម្តីមួយឃ្លារបស់លោកនាយករដ្ធមន្ត្រី ហ៊ុន សែន ដែលគាត់តែងតែរំលឹកដាស់តឿនជារឿយៗ នោះគឺ «មេមាន់បណ្តើរកូនទា»។

បើតាមការនិយាយរបស់លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ អំពីមូលហេតុដែលគាត់ធ្វើពហិកាមិនចូលរួមបោះឆ្នោតឃុំ-សង្កាត់នៅថ្ងៃ ទី០៥ មិថុនា ២០២២ ខាងមុខនេះ គឺគាត់បានចោទប្រកាន់គ្រប់បែបយ៉ាងមកលើរដ្ធាភិបាលកម្ពុជា ជាពិសេស គឺការទិតៀនមកលើ លោក ហ៊ុន សែន ថាជាជនផ្តាច់ការ បំបិទសិទ្ធិ សេរីភាព ។ល។

ប៉ុន្តែ មានរឿងមួយដែលគ្មានអ្នកណាដឹងទេថា «តើមានអ្វីនៅពីក្រោយឆាកនោះ?» ខ្ញុំសូមការអភ័យទោស និងការយោគ យល់ពីលោកនាយករដ្ធមន្ត្រី ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ក្នុងការ បញ្ជេញនូវរូបថតមួយចំនួនដែល «លោក ក្រវ៉ាញ ដារ៉ន បានមកលួចជួបស្ងាត់ៗជាមួយ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត» នៅព្រុចសែល កាលពីឆ្នាំ ២០១៨ ក្នុងឱកាសដែល លោក ហ៊ុន សែន មកចូលរួមក្នុងវេទិកា អាស៊ី-អឺរ៉ុប។

«តើដឹងទេថាពេលពួកគាត់ជួបគ្នា ពួកគេនិយាយអ្វីខ្លះ? តើក្រវ៉ាញ ដារ៉ន ជាអ្នកណា? សូមមើលរូបថតទាំង នេះ ហើយសូមគិត ដល់ពាក្យរបស់លោក ហ៊ុន សែន «មេមាន់បណ្តើរកូនទា» !
«L’arbre n’est point jugé sur son écorce mais sur ces fruits»