ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញអញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី និងប្រគល់ជ័យលាភីដល់សិស្សពូកែនិទ្ទេស A
នៅព្រឹកថ្ងៃទី០១ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅវិទ្យាល័យបាក់ទូក ខណ្ឌ៧មករា រាជធានីភ្នំពេញ មានប្រារព្ធពិធីអបអរសាទរពិធីបើកបវេសនកាលឆ្នាំសិស្សា ២០១៧-២០១៨ និង ជ័យលាភីដល់សិស្សពូកែនិទ្ទេសA ចំនួន១៦នាក់ សិស្សពូកែទូទាំងប្រទេសចំនួន៨នាក់ ប្រចាំឆ្នាំសិក្សា ២០១៦-២០១៧ ក្រោមអធិបតីភាពឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម នួន ផារ័ត្ន បានមានមតិសំណេះសំណាល់ និងលើកទឹកចិត្តដល់ក្មួយៗ អោយខិតខំរៀនសូត្របន្តទៀត ដោយក្មួយៗជាអ្នកបន្តវេន ក្នុងការជួយអភិវឌ្ឍន៍ប្រទេសជាតិ និងដើម្បីចូលរួមក្នុងការកំណែទម្រងរបស់ក្រសួងអប់រំ យុវជននិងកីឡា ដោយប្រកាន់ទ្រឹស្តី “បើចេះ គឺប្រលងជាប់”។