ខ្មែរប៉ុស្ដិ៍ Close

ពលរដ្ឋម្នាក់ចេញមុខប្ដឹងម្ចាស់គណនី Facebook និង TikTok ធ្វើវីដេអូស្លៀកស្បង់រាំក្នុងបណ្ដាញសង្គម

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ ព័ត៌មានទូទៅ 36
ពលរដ្ឋម្នាក់ចេញមុខប្ដឹងម្ចាស់គណនី Facebook និង TikTok ធ្វើវីដេអូស្លៀកស្បង់រាំក្នុងបណ្ដាញសង្គម ពលរដ្ឋម្នាក់ចេញមុខប្ដឹងម្ចាស់គណនី Facebook និង TikTok ធ្វើវីដេអូស្លៀកស្បង់រាំក្នុងបណ្ដាញសង្គម

ពលរដ្ឋម្នាក់ឈ្មោះ យាន គឹមលាង បានដាក់ពាក្យប្តឹងម្ចាស់គណនីហ្វេសប៊ុក (Facebook) និងគណនីតិកតុក (TikTok) ឈ្មោះ ភី សម័យ ភេទស្រី និងបក្ខពួក ពីបទប៉ះពាល់ដល់ព្រះពុទ្ធសាសនា កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលធ្វើវីដេអូស្លៀកស្បង់រាំក្នុងបណ្ដាញសង្គម។

បុរសដើមបណ្តឹងឈ្មោះ យាន គឹមលាង កើតថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៨០ សញ្ជាតិខ្មែរ អាសយដ្ឋាននៅ ផ្ទះលេខ៤២០ ក្រុម២៥ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី០៣ វិច្ឆិកានេះ បានដាក់ពាក្យប្តឹងម្ចាស់គណនីហ្វេសប៊ុក (Facebook) និងគណនីតិកតុក (TikTok) ឈ្មោះ ភី សម័យ ភេទស្រី និងបក្ខពួក។

តបតាមកម្មវត្ថុ និងយោងខាងលើឈ្មោះ យាន គឹមលាង បានជម្រាបជូន ព្រះរាជអាជ្ញា អំពីអង្គហេតុនៃដំណើររឿងខ្លះៗ៖ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងបក្ខពួកបានធ្វើការឡាយដោយយកស្បង់ជីវររបស់ព្រះសង្ឃមកស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ ហើយបាននាំគ្នារាំញ៉ាក់ ដែលធ្វើឱ្យមនុស្សម្នាយ៉ាងច្រើនរិះគន់ចំពោះទង្វើបែបនេះ និងប៉ះពាល់ដល់ពុទ្ធសាសនិកជនបាត់បង់ជំនឿលើព្រះពុទ្ធសាសនា៕

ប្រភព៖ ស៊ីស៊ីថាមស៍

អត្ថបទទាក់ទង