ខ្មែរប៉ុស្ដិ៍ Close

    សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦២២,៩៧៧នាក់ (គិតត្រឹមថ្ងៃទី១៩ ខែតុលា)

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២០ ខែតុលា ឆ្នាំ២០២១ ព័ត៌មានទូទៅ 383
    សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦២២,៩៧៧នាក់ (គិតត្រឹមថ្ងៃទី១៩ ខែតុលា)សរុបការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស បានចំនួន ១៣,៦២២,៩៧៧នាក់ (គិតត្រឹមថ្ងៃទី១៩ ខែតុលា)

    គិតត្រឹមយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៣,៦២២,៩៧៧នាក់ ក្នុងនោះអ្នកដែលបានចាក់ដូសទី២រួចរាល់ មានចំនួន ១២,៧៩៧,៦៥៥នាក់ និងអ្នកដែលបានចាក់ដូសទី៣រួចរាល់ មានចំនួន ១,៥១៨,៧៧៣នាក់។

    ជាមួយគ្នានេះ លទ្ធផលចាក់វ៉ាក់សាំងក្នុងគោលដៅ ១០លាននាក់ គឺកើនបានចំនួន ៩៩.៥៨% និងបើធៀបនឹងប្រជាជន ១៦លាននាក់ គឺកើនបានចំនួន ៨៥.១៤%។

    ចំពោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ក្រុមមនុស្សដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ បានចំនួន ៩០.៤០% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៩៦៦,៩៣១នាក់ ខណៈពេលដែលក្រុមមនុស្សដែលមានអាយុចាប់ពី ៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ បានចំនួន ៩៩.៤២% ធៀបនឹងគោលដៅដែលនឹងត្រូវចាក់ចំនួន ១,៨៩៧,៣៨២នាក់។

    របាយការណ៍បូកសរុបការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានដូចខាងក្រោម៖