ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រមាណ ៩៩.២២% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១ ព័ត៌មានទូទៅ 53
ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រមាណ ៩៩.២២% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ប្រមាណ ៩៩.២២% បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥:០០ នាទីល្ងាច​នេះ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ បានបិទបញ្ចប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនៃការបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅវិទ្យាល័យជាស៊ីម ជ្រោយចង្វារ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ៩៩.២២% នៃប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។

លោកជំទាវបានបន្តថា បច្ចុប្បន្នខេត្តចំនួន១៤ បាននិងកំពុងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ បន្ទាប់ពីរាជធានីភ្នំពេញ។

សូមជម្រាបជូនថា បើគិតត្រឹមយប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៤,៧០១,២៥៥នាក់ ដែលស្មើនឹង ៤៧.០១% ធៀបនឹងគោលដៅ ១០លាននាក់ ៕

អត្ថបទទាក់ទង