ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ អន្តរាគមជួយពលរដ្ឋខ្មែរ២១នាក់

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃពុធ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1301
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ អន្តរាគមជួយពលរដ្ឋខ្មែរ២១នាក់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិ អន្តរាគមជួយពលរដ្ឋខ្មែរ២១នាក់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងមួយឲ្យដឹងថា ស្ថានតំណាងកម្ពុជា បានអន្តរាគមជួយពលរដ្ឋខ្មែរ២១នាក់ ក្នុងនោះរួមមាន៖

១ – ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡឹស៊ី បានអន្តរាគមជួយ និងរៀបចំមាតុភូមិនិវត្តន៍របស់ពលករ ពលការិនី ខ្មែរចំនួន១១នាក់។

២ – ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសសិង្ហបុរី បានអន្តរាគមជួយពលការិនីខ្មែរម្នាក់មកពីខេត្តកំពង់ស្ពឺ ដែលបានទៅបម្រើការងារតាមផ្ទះនៅសិង្ហបុរី កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ តាមរយៈក្រុមហ៊ុនមួយនៅកម្ពុជា។

៣ – ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ បានសហការជាមួយអាជ្ញាធរវៀតណាម រៀបចំមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរចំនួន ៩នាក់ ដែលចូលទៅប្រកបរបរលក់ឆ្នោតនៅប្រទេសវៀតណាម (ក្នុងនោះ មានកុមារចំនួន៧នាក់) មកពីស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងទាំងស្រុងរបស់ក្រសួងការបរទេស៖

 

 

អត្ថបទទាក់ទង