សមាជិកក្រុមប្រឹក្សាឃុំស្វាយពោធិ៍ ខេត្តកំពង់ចាម ម្នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្រ្គោះជាតិ មកសុំរួមរស់ជាមួយគណបក្សប្រជាជន
នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកក្រុមប្រឹក្សាឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ម្នាក់ទៀត មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈ ដើរចេញពីបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។
សមាជិកក្រុមប្រឹក្សារូបនេះ គឺលោក ភឹម ឡាត់ អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិស្វាយ ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ យោងតាមលិខិតប្រកាសចាកចេញពីគណបក្សសង្គ្រោះជាតិនេះដែរ លោក ភឹម ឡាត់ បានបញ្ជាក់ថា «ខ្ញុំបាទស្ម័គ្រចិត្តចូលបម្រើការងារ ជាមួយគណបក្សប្រជាជនកម្ពុជា ហេតុដូច្នេះ សូមជូនដល់តំណាងគណបក្សប្រជាជនកម្ពុជា ប្រចាំស្រុកស្រីសន្ធរ ខេត្តកំពង់ចាម»៕