ខ្មែរប៉ុស្ដិ៍ Close

Mohamed Salah ឆ្នាំនេះឡើងកូដខ្លាំងទើបទទួលបានការតែងតាំងថ្មីមួយទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ កីឡា - សុខភាព 601
Mohamed Salah ឆ្នាំនេះឡើងកូដខ្លាំងទើបទទួលបានការតែងតាំងថ្មីមួយទៀតMohamed Salah ឆ្នាំនេះឡើងកូដខ្លាំងទើបទទួលបានការតែងតាំងថ្មីមួយទៀត

បាល់ទាត់៖ ខ្សែប្រយុទ្ធ Mohamed Salah របស់ក្លិបហង្សក្រហម Liverpool ត្រូវបានគេតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ Football Writers’ Association។

ដោយឡែកខ្សែបម្រើ Kevin de Bruyne របស់ក្លិប Man City ឈរនៅលេខរៀងទី២ ហើយខ្សែប្រយុទ្ធ Harry Kane របស់ក្រុមមាន់ខ្នាយមាស Spurs ឈរនៅលេខរៀងទី៣។

គួរឲ្យដឹងថា កីឡាករ Salah វ័យ២៥ឆ្នាំ ស្ថិតនៅក្នុងក្រុមជម្រើសជាតិអេហ្ស៊ីប រកបាន៣១គ្រាប់ ពី៣៤ប្រកួត នៅក្របខ័ណ្ឌ Premier League ក្នុងរដូវកាលនេះ សម្រាប់ក្រុម Liverpool។

កីឡាករ Salah ដែលជាកីឡាករអាហ្វ្រិកលើកដំបូងគេ បានឈ្នះរង្វាន់មួយនេះនោះ បានឈ្នះរង្វាន់កីឡាករឆ្នើមប្រចាំ PFA Player of the Year ផងដែរកាលពីខែមេសា។ លោករកបាន៤៣គ្រាប់ ពីការប្រកួតទាំងអស់ ក្រោយផ្ទេរចេញពីក្លិប Roma ក្នុងតម្លៃ៣៤លានផោន ក្នុងរដូវក្តៅនេះ៕

 

ប្រភព៖ Campost