ខ្មែរប៉ុស្ដិ៍ Close

ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនហ្វេសប៊ុក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី២ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 58
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនហ្វេសប៊ុក ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត ត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុនហ្វេសប៊ុក

នៅព្រឹកថ្ងៃពុធ ទី ២ ខែ ឧសភានេះ លោក ហ៊ុន ម៉ាណែត បានបង្ហោះសារមួយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ថាទំព័រហ្វេសប៊ុករបស់លោកត្រួវបានក្រុមហ៊ុនហ្វេសប៊ុកទទួលស្គាល់ ឬជាភាសាអង់គ្លេសថា Verified ដែលមានចេញជាសញ្ញាគ្រីសពណ៌ខៀវជាសម្គាល់នៅខាងចុងនៃឈ្មោះរបស់ទំព័រហ្វេសប៊ុករបស់លោក។

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារមានជនអានាមិកបានបង្កើតទំព័រ និងគណនីហ្វេសប៊ុកដោយប្រើឈ្មោះ និងរូបភាពរបស់លោកច្រើន ដូចនេះហើយ ការទទួលស្គាល់ដោយក្រុមហ៊ុនហ្វេសប៊ុកបែបនេះ ជាការងាយស្រួលកត់សម្គាល់ថា មួយណាជាទំព័រពិតប្រកដ និងមួយណាក្លែងក្លាយ។

ខាងក្រោមនេះជាសារទាំងស្រុងរបស់លោក៖

សួស្តីមិត្តទាំងអស់គ្នាក្នុងបណ្តាញហ្វេសប៊ុក៖

ថ្មីៗនេះមានគេហទំព័រហ្វេសប៊ុកមួយចំនួនបានបង្កើតឡើង ដោយដាក់ឈ្មោះរបស់ខ្ញុំ (ហ៊ុន ម៉ាណែត ឬ Hun Manet) និងប្រើរូបថតរបស់ខ្ញុំជា Profile ដែលធ្វើឲ្យមានការភាន់ច្រលំនិងងឿងឆ្ងល់ពីសំណាក់មិត្តជាច្រើនថាតើគេហទំព័រមួយណាខ្លះជារបស់ខ្ញុំពិតប្រាកដ។

ខ្ញុំសូមបញ្ជាក់ថា ខ្ញុំ (ហ៊ុន ម៉ាណែត) មានគេហទំព័រហ្វេសប៊ុកតែមួយគត់ គឺគេហទំព័រដែលមានឈ្មោះ (Hun Manet) និងមានសញ្ញាធីកពណ៌ខៀវនៅជាប់ជាមួយ (ដែលបានបញ្ជាក់ពីក្រុមហ៊ុនហ្វេសប៊ុក) ដូចដែលភ្ជាប់រូបភាពជាមួយ Post នេះ។ រាល់បណ្តាញគេហទំព័រហ្វេសប៊ុកផ្សេងទៀតដែលមានប្រើឈ្មោះរបស់ខ្ញុំនិងរូបរបស់ខ្ញុំ គឺមិនមែនជាគេហទំព័រពិតប្រាកដរបស់ខ្ញុំទេ។ ខ្ញុំសង្ឃឹមថាការបញ្ជាក់នេះនឹងជួយឲ្យមិត្តអស់ចម្ងល់ទាក់ទងរឿងនេះ។
សូមអរគុណមិត្តទាំងអស់គ្នាចំពោះការរាប់អាននិងគាំទ្រ។

Dear all Facebook friends:

There have been recently a number of facebook pages using my name and my picutre as Profile picture. This has led to confusion about which one is my real facebook page. I would like to clarify that I have ONLY ONE Facebook Page (Hun Manet), which has been verified by Facebook – as indicated by a BLUE TICK next to my name. A picture of my real page is attached with this post. All other facebook pages are not mine. I hope this message will clarify the matter. Thank you for all your support and friendship.

Please help SHARE.

អត្ថបទទាក់ទង