ខ្មែរប៉ុស្ដិ៍ Close

ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំខេត្តព្រៃវែង៣នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ សុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 78
ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំខេត្តព្រៃវែង៣នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ សុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំខេត្តព្រៃវែង៣នាក់ទៀត ប្រកាសដើរចេញពីគណបក្សសង្គ្រោះជាតិ សុំមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

សមាជិកគណបក្សសង្រ្កោះជាតិមានតួនាទីបច្ចុនប្បន្នជាជំទប់ទី២ និងជាសមាជិកក្រុមប្រឹក្សាឃុំសរុប៣នាក់ នៅក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានប្រកាសដើរចេញពីគណបក្សរបស់ខ្លួន ហើយមកសុំរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំ។

យោងតាមលិខិតប្រកាសចូលរួមជាមួយគណបក្សប្រជាជន របស់ពួកគេទាំង៣នាក់ ចុះនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ រួមាន៖ ទី១- លោក ទួន សាវ៉ន អាយុ៦៣ឆ្នាំ រស់នៅភូមិព្រែផ្តៅ ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បច្ចុប្បន្នជាជំទប់ទី២ ឃុំកំពង់ត្របែក, ទី២-លោក អ៊ូរ សុភក្តី អាយុ៦០ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកកំពង់ត្របែក របស់គណបក្សសង្គ្រោះជាតិ និង ទី៣- លោក នួន ណាត អាយុ៦៤ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំប្រាសាទ ស្រុកកំពងត្របែករបស់គណបក្សសង្គ្រោះជាតិ។

យោងតាមលិខិតខាងលើនេះ ពួកគេទាំង៣នាក់ បានបញ្ជាក់អំពីទង្វើក្បត់ជាតិឃុបឃិតជាមួយបរទេស ចង់ផ្តួលរលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយប្តេជ្ញាថានឹងប្រមែប្រមូលគៀងគរកម្លាំង មកគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕