ខ្មែរប៉ុស្ដិ៍ Close

មន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 28
មន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តបាត់ដំបង នឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារកូវីដ-១៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១

មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង នឹងចាប់ផ្តើមអនុវត្តន៌កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ ជូនចំពោះមន្ត្រីនគរបាលជាតិ ក្នុងខេត្តបាត់ដំបង មន្ត្រីរាជការសុខាភិបាលទូទាំងខេត្ត និងនិស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១តទៅ នៅវេលាម៉ោងម៉ោង៨៖០០-១២៖០០នាទី សម្រាប់ពេលព្រឹក និងពេលរសៀលពីម៉ោង១៤៖០០-១៧៖០០នាទី។

ទីតាំងសម្រាប់ចាក់វ៉ាក់សាំងមានចំនួន៦កន្លែង៖ មន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែក មោងប្ញស្សី, មន្ទីរពេទ្យបង្អែក សំពៅលូន, មន្ទីរពេទ្យបង្អែក ថ្មគោល, មន្ទីរពេទ្យបង្អែក បរវេល, មន្ទីរពេទ្យបង្អែក ឯកភ្នំ។

* គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាមរបស់ចិន ជូនជនស៊ីវិលបានចំនួន ៧៧៧០នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ២,៥៨៣នាក់។

* គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ស៉ីណូហ្វាម (Sinopharm) របស់ចិន ជូនកងកម្លាំងកើនដល់ចំនួនសរុប ៣៦,៧៣៥នាក់ ក្នុងនោះមាននារី ៣,១៨៣នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិ ដែលទទួលបាននៅយប់ថ្ងៃទី២៣ ខែកុម្ភៈនេះ ៕

អត្ថបទទាក់ទង