ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការឆបោកគ្រប់រូបភាពលើកុមារ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 13
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការឆបោកគ្រប់រូបភាពលើកុមារ មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការឆបោកគ្រប់រូបភាពលើកុមារ

មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និងអាណាព្យាបាល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់ការគំរាមកំហែង និងការឆបោកគ្រប់រូបភាពលើកុមារ ដែលធានាបានឧត្តមប្រយោជន៍និងសុវត្ថិភាពរបស់ កុមារ។

លោក រស់ សុវាចា អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួងអប់រំបានជំរុញ វិធានការពង្រឹងសន្តិសុខ បង្ការ ទប់ស្កាត់សកម្មភាពឆបោកលើកុមារ សំដៅការពារកុមារឱ្យមានសុវត្ថិភាព និងទទួលបានការអប់រំពេញលេញ ស្របតាមគោលនយោបាយ ស្តីពីកិច្ចគាំពារកុមារ នៅតាមសាលារៀន។

លោកបានបញ្ជាក់ថា ការពង្រឹងវិធានការសន្តិសុខនិងទប់ស្កាត់សកម្មភាពឆបោកលើកុមារនេះ បានធ្វើឡើងដោយសារ កន្លងមក ក្រសួងអប់រំ សង្កេតឃើញមានករណីជនខិលខូចមកលួងលោម នាំកុមារទៅកន្លែងស្ងាត់ ដើម្បីបន្លំដោះយកគ្រឿង អលង្ការ ឬមានការគំរាមកំហែងយកប្រាក់ និងសកម្មភាពផ្សេងទៀត ពាក់ព័ន្ធនឹងការឆបោកលើកុមារនេះ ដែលធ្វើឱ្យប៉ៈពាល់ ដល់សុវត្ថិភាពរបស់កុមារ ។

«ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ត្រូវសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចក្នុងការកំណត់មុខសញ្ញាជនសង្ស័យ បង្ការ ទប់ស្កាត់កុំឱ្យធ្វើសកម្មភាពខាងលើ ព្រមទាំងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយអំពីសកម្មភាពល្មើសច្បាប់ និងល្បិចកលជនខិលខូចដល់មាតាបិតា ឬអ្នកអាណាព្យាបាល និង សិស្សានុសិស្ស ដើម្បីបង្កើនការប្រុងប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋាន»។

លោក បន្ថែមថា ចំពោះអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវពង្រឹងសន្តិសុខ សុវត្ថិភាពនៅតាមគ្រឹះស្ថានសិក្សា ដោយកំណត់មុខសញ្ញាជនសង្ស័យដើម្បីការពារកុំឱ្យមានបញ្ហាផលប៉ៈពាល់ណាមួយដល់កុមារ ឬសិស្សានុសិស្ស នៅតាម សាលារៀន។

សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានហាមឃាត់មិនឱ្យអាណាព្យបាលពាក់គ្រឿងអលង្ការមាន តម្លៃឱ្យកូនៗរបស់ ខ្លួនឡើយ ដើម្បីការពារកុំឱ្យបាត់បង់ និងកើតមានករណីឆបោកនិងគំរាមកំហែងណាមួយ ដល់សិស្សានុសិស្សនៅតាម សាលារៀន ៕

អត្ថបទទាក់ទង