ខ្មែរប៉ុស្ដិ៍ Close

អគារ​​ចម្លែក​ទាំង​ ១០​ លើ​លោក​ដែល​កម្របានឃើញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី២៩ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 23
អគារ​​ចម្លែក​ទាំង​ ១០​ លើ​លោក​ដែល​កម្របានឃើញ អគារ​​ចម្លែក​ទាំង​ ១០​ លើ​លោក​ដែល​កម្របានឃើញ

ដើម្បី​ភាព​ទាក់​ទាញ​ និង​ចង់​មាន​លក្ខណៈ​ប្លែក​ពិសេស​ប្រចាំ​តំបន់​នីមួយៗ អ្នក​ជំនាញ​គូរ​ប្លង់​តែង​តែ​រក​គំនិត​ថ្មី​ៗ​ដើម្បី​រចនា​អគារ។ ជាក់​ស្តែង​អគារ​ទាំង​១០​ខាង​ក្រោម​នេះ​ពិត​ជា​ពិសេស​ប្លែក​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ខណៈ​មើល​ទៅ​មួយ​ភ្លេត​ស្មាន​តែ​រូប​ចម្លាក់​ ប៉ុន្តែ​តាម​ពិត​ជា​អគារ​​សម្រាប់​ធ្វើ​កិច្ច​ការ​ងារ​ផ្សេង​ៗ។​

១- Egg Building អគារ​​​ស៊ុត

អគារ​ស៊ុត​យក្ស​នេះ​​ជា​មជ្ឈមណ្ឌល​សិល្បៈ​មួយ​នៃ​មជ្ឈមណ្ឌល​សិល្បៈ​វប្បធម៌​ជាតិ​​នៅ​ទី​ក្រុង​ប៉េកាំង​ ប្រទេស​ចិន។ វា​ត្រូវ​បាន​ឌីហ្សាញ​ឡើង​​ជា​រាង​ស៊ុត​សត្វ​​ដែល​ងាយ​ស្រួល​ចំណាំ​បំផុត។ វា​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​១២០០០​ម៉ែត្រ​ការ៉េ​ដែល​មាន​កន្លែង​អង្គុយ​បាន​មនុស្ស​៥៤៥២​នាក់។

២- Basket Building អគារ​​កន្ត្រក​

អគារ​លក្ខណៈ​កន្ត្រក​យួរ​ដៃ​នេះ​​ជា​ក្រុម​ហ៊ុន​ Longaberger ដែល​​ផលិត​​​កន្ត្រក​​​តែ​ម្តង។ វា​ស្ថិត​នៅ​ទី​ក្រុង​អូហៃយូ​ សហរដ្ឋ​អាមេរិក​​ដែល​​មាន​កម្ពស់​៧​ជាន់​។

៣- Big Pineapple អគារ​​ម្នាស់

មើល​ពី​ចម្ងាយ​ វា​ហាក់​ដូច​ជា​រូប​ចម្លាក់​ផ្លែ​ម្នាស់ ប៉ុន្តែ​តាម​ពិត​ជា​​អគារ​ដែល​ស្ថិត​នៅ​ទី​ក្រុង​ Bathurst ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ វា​ជា​សារមន្ទីរ​មួយ​ដែល​​រចនា​ជា​ផ្លែ​ម្នាស់​ដើម្បី​បង្ហាញ​ពី​ភាព​ល្បី​ល្បាញ​​ផ្លែ​ម្នាស់​របស់​អាហ្វ្រិក​ខាង​ត្បូង។ អគារ​នេះ​​មាន​កម្ពស់​​៣​ជាន់​ដែល​ធ្វើ​ពី​ដេក។ ​​

៤- Grand Piano and Violin អគារ​ប៉្យាណូ និង​វីយោឡុង​

​វា​ជា​អគារ​ដែល​ត្រូវ​បាន​រចនា​ឡើង​តាម​ឧបករណ៍​ភ្លេង​ប៉្យាណូ និង​វីយោឡុង​។ វា​ស្ថិត​នៅ​​តំបន់​ Higuain ខេត្ត​ Anhui ប្រទេស​ចិន។ អគារ​នេះ​ត្រូវ​បាន​ឌីហ្សាញ​ និង​កសាង​ឡើង​ដោយ​និស្សិត​វិស្វករ​​នៅ​សាកល​វិទ្យាល័យ​បច្ចេកវិទ្យា​ Hefei។ គេ​ប្រើ​សម្រាប់​បង្ហាញ​ផែន​ការ​​អភិវឌ្ឍ​ទី​ក្រុង​ Higuain។

៥- Adidas Shoe Box ​អគារ​ប្រអប់​ស្បែង​ជើង​

វា​ជា​ការ​ច្នៃប្រឌិត​មួយ​ផ្សេង​ទៀត​សម្រាប់​ជា​ការ​ផ្សព្វផ្សាយ​អំពី​ផលិត​ផល​ដ៏​ល្បី​ល្បាញ​មួយ​នេះ។ រចនាបថ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​សម្រាប់​​មហោស្រព​តន្ត្រី​ Primavera ក្នុង​ពី​ក្រុង​ប៉ាសេឡូណា ប្រទេស​អេស្ប៉ាញ។

៦- Fish Building អគារ​ត្រី​

អគារ​​ត្រី​យក្ស​នេះ​​ជា​ការិយាល័យ​មួយ​ដែល​គេ​ប្រើ​ប្រាស់​សម្រាប់​មន្ត្រី​មូលដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​នេសាទ​ជាតិ​។ វា​ស្ថិត​នៅ​តំបន់​ Hyderabad ប្រទេស​ឥណ្ឌា។

៧- Sheep And Dog អគារ​​​សត្វ​ចៀម​ និង​សុនខ​

អគារ​ដែល​មាន​រាង​ជា​សត្វ​ចៀម​ និង​សុនខ​នេះ​ស្ថិត​នៅ​តំបន់​ Tirau ប្រទេស​ញូវសាឡែន។ ​តាម​ពិត​​ អគារ​រាង​សត្វ​ចៀម​ជា​​ហាង​​លក់​សម្ភារៈ​ និង​វត្ថុ​អនុស្សាវរីយ៍​ ខណៈ​អគារ​រាង​សត្វ​សុនខ​មណ្ឌល​​ព័ត៌មាន​​ប្រចាំ​តំបន់​នោះ។

៨- Airplane House ផ្ទះ​​យន្តហោះ

ផ្ទះ​យន្តហោះ​នេះ​​ស្ថិត​នៅ​ភូមិ​ Mizria ក្នុង​ប្រទេស​លីបង់។ វា​ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ​១៩៧៥​​ដែល​យក​តាម​យន្តហោះ​ Airbus A380។ វា​មាន​​២​ជាន់​ និង​បន្ទប់​ជា​ច្រើន។

៩- Dog Hotel សណ្ឋាគារ​​សុនខ​

វា​ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​ពី​ចម្ងាយ​រាង​ដូច​សត្វ​សុនខ​​តែ​ម្តង។ សណ្ឋាគារ​រាង​សុនខ​ និង​កសាង​ឆ្នាំ​២០០៣​នេះ​​ជា​កន្លែង​ស្នាក់​នៅ​ និង​​កន្លែង​ទទួល​ទាន​អាហារ​ស្ថិត​នៅ​តំបន់​ Idaho សហរដ្ឋ​អាមេរិក។

១០- Shoe Church វិហារ​ស្បែក​ជើង​

វិហារ​រាង​ស្បែក​ជើង​នេះ​​ស្ថិត​នៅ​តំបន់​ Chiayi កោះ​តៃវ៉ាន់​ដែល​ត្រូវ​បាន​គេ​និយាយ​ថា គេ​ធ្វើ​ឡើង​​តាម​រឿង​រ៉ាវ​របស់​ស្ត្រី​ម្នាក់​​ដែល​រត់​ចេញ​ពី​វិហារ​រហូត​​អាពាហ៍ពិពាហ៍​របស់​នាង​ត្រូវ​បាន​លុប​ចោល​ បន្ទាប់​ពី​នាង​មាន​បញ្ហា​ស្បែក​ជើង។ វា​ត្រូវ​​បាន​ច្នៃ​ដោយ​មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​សម្រាប់​ជា​កន្លែង​រៀប​មង្គល​ការ​ និង​ថត​រូប​ផ្សេង​ៗ៕

 

ប្រភព៖ Sabay

អត្ថបទទាក់ទង