ខ្មែរប៉ុស្ដិ៍ Close

កម្មវិធី Telegram ស្រូបទាញអ្នកប្រើប្រាស់បានលើស ៥០០លាននាក់

ដោយ៖សន ប្រាថ្នា | ថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០២១ បច្ចេកវិទ្យា 183
កម្មវិធី Telegram ស្រូបទាញអ្នកប្រើប្រាស់បានលើស ៥០០លាននាក់ កម្មវិធី Telegram ស្រូបទាញអ្នកប្រើប្រាស់បានលើស ៥០០លាននាក់

កម្មវិធី Telegram បានប្រកាសជាផ្លូវការថា ចំនួនអ្នកប្រើប្រាស់ជាប្រចាំបានកើនឡើងលើសពី ៥០០លាននាក់ គិតត្រឹម ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ម្សិលមិញនេះ ដោយក្នុងនោះ គិតត្រឹមរយៈពេល ៧២ម៉ោង មានអ្នកប្រើប្រាស់ថ្មីកើនឡើងជាង ២៥លាននាក់ នៅជុំវិញពិភពលោក។

ជាមួយគ្នានេះ កម្មវិធី Telegram បានថ្លែងអំណរគុណដល់អ្នកប្រើប្រាស់ទាំងអស់ចំពោះការគាំទ្រ ហើយថែមទាំងលើកឡើងថា ជោគជ័យដ៏ធំធេងនេះគឺដោយសារតែអ្នកប្រើប្រាស់បានពេញចិត្ត ទើបណែនាំបន្តឱ្យមិត្តភ័ក្តិប្រើប្រាស់ដែរ។

យោងតាមរបាយការណ៍បានបង្ហាញថា នៅក្នុងខែមេសា ឆ្នាំ២០២០ ចំនួនអ្នកប្រើប្រាស់ Telegram ប្រចាំថ្ងៃមានត្រឹមតែ ១.៥លាននាក់ប៉ុណ្ណោះ ខណៈដែលអ្នកប្រើប្រាស់សរុបមានចំនួន ៤០០លាននាក់។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ WhatsApp បានប្ដូរគោលការណ៍ ដោយតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការ Share Data ជាមួយនឹង Facebook ជាហេតុធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនមិនពេញចិត្ត ខណៈដែលលោក Elon Musk និងប្រធានាធិបតីតួកគី បានអំពាវនាវឱ្យប្ដូរមកប្រើ Telegram វិញ៕

អត្ថបទទាក់ទង