ខ្មែរប៉ុស្ដិ៍ Close

កម្ពុជាប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៨ ខែមករា ឆ្នាំ២០២១ ព័ត៌មានទូទៅ 694
កម្ពុជាប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋកម្ពុជាប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ទៅជាប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ

កម្ពុជាបានប្រែក្លាយពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ជាសមរភូមិនៃសង្រ្គាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ ជាប្រទេសក្រីក្រឱនថយបំផុតផ្នែកសេដ្ឋកិច្ច ជាប្រជាជាតិត្រូវគេប្រមាថ និងឯកោយ៉ាងអយុត្តិធម៌ ឥឡូវកម្ពុជាគឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ ជាទឹកដីដែលមានសុខសន្តិភាពពេញលេញ ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់យ៉ាងលឿនធ្វើឱ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ព្រមជាមួយនេះ កិត្យានុភាពជាតិរបស់កម្ពុជាក៏បានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ។ នេះបើយោងតាមខ្លឹមសារនៅក្នុងសារអបអរសាទររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងឱកាសរំលឹកខួបទី៤២ នៃទិវាជ័យជម្នះ ៧មករា។

នៅក្នុងសារលិខិតដដែលនោះបានឱ្យដឹងថា ក្នុងរយៈពេល៤២ឆ្នាំមកនេះ ប្រជាជនកម្ពុជា បានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវីរភាពក្នុងការការពារ និងការស្តារកសាង និងអភិវឌ្ឍប្រទេសជាតិ។ នៅលើវិថីដ៏សែនលំបាកនេះ គណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំការតស៊ូរំដោះជាតិពីរបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព បន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំរាប់មិនអស់ រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្រ្តដ៏ថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នាត្រូវរួមគ្នាការពារ ថែរក្សា ពូនជ្រំ មិនឱ្យបុគ្គណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ៕