រាជរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី»

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី។ នេះបើតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលទើបទទួលបាន។
រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ ៕
ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា៖