ខ្មែរប៉ុស្ដិ៍ Close

សកម្មភាពចែកម៉ាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនប្រជាពលរដ្ឋជាលើកទី២!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៤ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 55
សកម្មភាពចែកម៉ាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនប្រជាពលរដ្ឋជាលើកទី២! សកម្មភាពចែកម៉ាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជូនប្រជាពលរដ្ឋជាលើកទី២!

នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងក្រុមការងារ បាននាំយកម៉ាសដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រេចបញ្ចេញបន្ថែមជាលើកទី២ ចំនួន ២លានម៉ាស ចែកជូនដល់ដៃប្រជាពលរដ្ឋ ព្រមទាំងណែនាំពីវិធីការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ការបញ្ចេញម៉ាសលើទី២នេះ ត្រូវបានចែកជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួន ១លានម៉ាស និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ចំនួន ១លានម៉ាស។

គួរជម្រាបថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបញ្ចេញម៉ាសចំនួន២លាន ចែកជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ម្តងរួចមកហើយ នាពេលកន្លងទៅផងដែរ។

https://youtu.be/d67M3HCJG98

អត្ថបទទាក់ទង