ខ្មែរប៉ុស្ដិ៍ Close

ក្រុមការងារជំនាញ បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 457
ក្រុមការងារជំនាញ បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញក្រុមការងារជំនាញ បន្តចុះត្រួតពិនិត្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មភោជនីយដ្ឋានមួយចំនួននៅរាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារអនុវត្តន៏វិធានសុវត្ថិភាពទេសចរណ៍ ដឹកនាំដោយលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុក្រុមការងារទី២ ដោយមានការចូលរួមពីមន្ត្រីជំនាញក្រសួង មន្ទីរទេសចរណ៍រាជធានីភ្នំពេញ អភិបាលរងខណ្ឌចំការមន និងចៅសង្កាត់ទន្លេបាក់ បានចុះផ្សព្វផ្សាយ ត្រួតពិនិត្យ និងតាមដានដល់មូលដ្ឋានអាជីវកម្មភោជនីយដ្ឋានក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ក្នុងរាជធានីភ្នំពេញដូចខាងក្រោម៖
១. ភោជនីយដ្ឋាន ង៉ន (Ghgon Restaurant) (មិនទាន់ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍)
២. ភោជនីយដ្ឋាន អលមិន (Almon Bassac I Restaurant) (ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍)
៣. ភោជនីយដ្ឋាន តូប៉ាស (Topaz Restaurant) (មិនទាន់ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍)
៤. ភោជនីយដ្ឋាន ម្លិះ (Malis Restaurant) (ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍)
៥. ហាងកាហ្វេប្រោន (Brown Coffee) (ត្រូវទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍
៦. ហាងកាហ្វេ ខយ (KOI) (មិនទាន់ទទួលបានឡាបិលវិធានសុវត្ថិភាពទេសចរណ៍)

ក្នុងនោះផងដែរ ក្រុមការងារក្រសួងទេសចរណ៍ បានផ្តល់ឡាបិលនៃការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍បានល្អជូនដល់ហាងកាហ្វេប្រោន (Brown Coffee) បន្ទាប់ពីបានចុះត្រួតពិនិត្យរួចមកហើយ៕