ខ្មែរប៉ុស្ដិ៍ Close

ឯកសារ​សំខាន់ៗ​មួយចំនួន នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​ម​កម្ពុជា​

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 40
ឯកសារ​សំខាន់ៗ​មួយចំនួន នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​ម​កម្ពុជា​ ឯកសារ​សំខាន់ៗ​មួយចំនួន នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​ម​កម្ពុជា​

ឯ​សារសំខាន់ៗ​មួយចំនួន ដែល​ផ្ដោតលើ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរណ៍ ការគ្រប់គ្រង​ធនធានទឹក និងវិស័យ​កសិកម្ម នឹងត្រូវ​ចុះហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី នៅ​កម្ពុជា នា​ថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និង​ពាណិជ្ជកម្ម នៃ​ប្រទេស​ហុង​គ្រី បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​មកដល់​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ រយៈពេល​ ១​ថ្ងៃ ដែលជា​ការ​តប​តាម​ការអញ្ជើញ​របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​បាន​ឱ្យដឹងថា ក្នុងអំឡុងពេល​មក​ដល់ក​ម្ពុ​ជា លោក ភី​ធើ ស៊ី​ចា​តូ នឹង​ចូលជួប​សម្តែង​ការគួរសម​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ក្រោយ​ជំនួប​សម្តែង​ការគួរ​សមនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់ៗ​ចំនួន​បី ដែល​ក្នុងនោះ​រួ​មាន៖ ១- កិច្ចព្រមព្រៀង​ស្តីពី​សេវា​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ចរណ៍​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​ហុង​គ្រី​។ ២- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​ការគ្រប់គ្រង​ធនធានទឹក រវាង​ក្រសួង​ធនធានទឹក និង​ឧតុ​និយមនៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងមហាផ្ទៃ​ហុង​គ្រី​។ ៣- អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងកសិកម្ម​ហុង​គ្រី​។

សេចក្ដីប្រកាស​ព័ត៌មាន​នេះក៏បាន​ឱ្យដឹង​ដែរ​ថា លោក ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ប្រជុំ​ផ្លូវការ​ជាមួយ លោក ប្រាក់ សុខុន ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលជា​ប្រយោជន៍​និង​កង្វល់​រួម និង​បន្ត​ដោយ​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ផងដែរ​។ ​ទន្ទឹមនេះ លោក ភី​ធើ ស៊ី​ចា​តូ នឹងមាន​ជំនួប​ដោយឡែក​ពីគ្នា ជាមួយលោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ និងលោក សួស យ៉ា​រ៉ា សមាជិកសភា​កម្ពុជា​ផងដែរ​។

ក្នុងអំឡុង​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា លោក ភី​ធើ ស៊ី​ចា​តូ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ជា​ផ្លូវការ​ការិយាល័យ​នៃ​ស្ថានទូត​ហុង​គ្រី នៅ​រាជធានី​ភ្នំពេញ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក ភី​ធើ ស៊ី​ចា​តូ នៅ​កម្ពុជា នឹង​បន្ត​ពង្រីក និង​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ជិតស្និទ្ធ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ កម្ពុជា​និង​ហុង​គ្រី​៕