ខ្មែរប៉ុស្ដិ៍ Close

    ឯកឧត្តម អ៊ិត សំ​ហេង និង​ថ្នាក់ដឹកនាំក្រសួងការងារដង្ហែអង្គកឋិនទានសាមគ្គីប្រមូលបានបច្ច័យសរុបជាង២០៤លានរៀល

    ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 952
    ឯកឧត្តម អ៊ិត សំ​ហេង និង​ថ្នាក់ដឹកនាំក្រសួងការងារដង្ហែអង្គកឋិនទានសាមគ្គីប្រមូលបានបច្ច័យសរុបជាង២០៤លានរៀលឯកឧត្តម អ៊ិត សំ​ហេង និង​ថ្នាក់ដឹកនាំក្រសួងការងារដង្ហែអង្គកឋិនទានសាមគ្គីប្រមូលបានបច្ច័យសរុបជាង២០៤លានរៀល

    នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ឯកឧត្តម អ៊ិត សំហេង និងលោកជំ​ទាវ​ ញ៉ែប រ៉ានី អ៊ិត សំហេង រួមនិងឯកឧត្តម លោកជំ​ទាវ​  អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត បានរួមគ្នាធ្វើបុណ្យកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅទីអារាមវត្ត មហាមន្ត្រី ក្នុងរាជធានីភ្នំពេញ ដើម្បីប្រមូលបច្ច័យ និងទេយ្យវត្ថុ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្ត និងឧបត្ថម្ភដល់ការសិក្សារបស់សមណសិស្សក្នុងទីអារាមដែលកំពុងមានការខ្វះខាត ព្រមទាំងរំលែកថវិកាមួយចំនួនយកទៅវេរប្រគេនព្រះសង្ឃ នៅវត្តសារាវន្តតេជោ និងវត្តទួលទំពួង ក្នុងរាជធានីភ្នំពេញ។

    ឯកឧត្តម​  អ៊ិត សំហេង មានប្រសាសន៍ថា ការដែលលោករួមជាមួយប្រជាពុទ្ធបរិស័ទ្ធរៀបចំបុណ្យកឋិនទាននេះឡើង ព្រោះក្រៅពីចង់ថែរក្សាប្រពៃណីវប្បធម៌ទំនៀមទម្លាប់តាមបែបព្រះពុទ្ធសាសនាអោយគង់វង្ស ក៏ធ្វើឡើងដើម្បីប្រមូលថវិកាជួយកសាងសមិទ្ធផលនានាក្នុងទីអារាមឱ្យកាន់តែរីកលូតលាស់ និងបានរួមចំណែកជួយទ្រទ្រង់ការសិក្សារបស់សាមណសិស្សផងដែរ។ ចំពោះថវិកាដែលប្រមូលបានពីអង្គកឋិនទាននេះមានចំនួន ជាង ២០៤លានរៀល ត្រូវបានចែករំលែកទៅវត្ត ៣គឺ វត្តសារាវន្តតេជោ ២០លានរៀល វត្តទួលទំពួង ២០លានរៀល និងវត្តមហាមន្ត្រី ១៦៤លានរៀល៕

     

    អត្ថបទទាក់ទង