ខ្មែរប៉ុស្ដិ៍ Close

ដំណឹងអាហារូបករណ៍ក្ដៅៗពីប្រទេសល្បីៗជុំវិញពិភពលោកសម្រាប់និស្សិតកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 70
ដំណឹងអាហារូបករណ៍ក្ដៅៗពីប្រទេសល្បីៗជុំវិញពិភពលោកសម្រាប់និស្សិតកម្ពុជា ដំណឹងអាហារូបករណ៍ក្ដៅៗពីប្រទេសល្បីៗជុំវិញពិភពលោកសម្រាប់និស្សិតកម្ពុជា

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសដំណឹងអាហារូបករណ៍ជាច្រើនកន្លែសម្រាប់និស្សិតកម្ពុជា មានបំណងសិក្សាក្រៅប្រទេស ទាំងនៅក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ខាងក្រោមនេះ ជាអាហារូបករណ៍ក្ដៅៗ ដែលបានផ្សព្វផ្សាយក្នុងខែមេសានេះ៖

១. ​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​សាធារណរដ្ឋ​សហព័ន្ធ​អាឡឺម៉ង់​ ​សម្រាប់​និស្សិត​កម្ពុជា ឆ្នាំ​សិក្សា ២០១៨

  • សម្រាប់​ព័ត៌មាន​បន្ថែម ៖ ចុចទីនេះ
  • កាលបរិច្ឆេទ​ទទួល​ពាក្យ ៖ ចាប់​ពី​ថ្ងៃ​ទី​០១ ខែ​មិថុនា ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៨
  • បំពេញ​ពាក្យ ៖ ចុចទីនេះ

២. អាហាររូបករណ៍រដ្ឋាភិបាលជប៉ុន (MEXT Scholarship) សម្រាប់ឆ្នាំ២០១៩

  • សម្រាប់ព័ត៌មានលម្អិត៖ ចុចទីនេះ
  • ចាប់​ផ្តើម​ទទួល​ពាក្យ​ពី​ថ្ងៃសុក្រ​ ទី៩ ខែ​ឧសភា​ ដល់​ថ្ងៃ​ព្រហស្បត្តិ៍ ​ទី៣១ ខែ​ឧសភា​ វេលា​ម៉ោង​១៦:០០​នាទី​
  • ទី​កន្លែង​ទទួល​ពាក្យ ៖ ការិយាល័យ​អាហារ​រូបករណ៍​នៃក្រសួងអប់រំ យុវជន និងកីឡា

បញ្ជាក់ ៖ ​ឆ្នាំនេះ​លក្ខខណ្ឌ​នៃការ​ដាក់​ពាក្យមាន​ការផ្លាស់​ប្តូរខុស​ពីឆ្នាំមុនៗ​ ​សម្រាប់​ព័ត៌មាន​បន្ថែម ៖ ​ស្ថានទូត​ជប៉ុន​នឹង​រៀបចំ​បទ​បង្ហាញ​ស្តីពី​អាហារូបករណ៍​នេះ​នៅ​ថ្ងៃសុក្រ ​ទី២៧​ ខែ​មេសា ចាប់​ពីម៉ោង​១៧:០០នាទី ​នៅ​មជ្ឈមណ្ឌល​សហ​ប្រតិបត្តិការ​កម្ពុជា-ជប៉ុន​ (CJCC)។ អតីត​និស្សិត​អាហារូបករណ៍​នឹង​ចូលរួម​ចែករំលែក​បទពិសោធន៍​របស់​ពួកគាត់​នៅក្នុង​ប្រទេស​ជប៉ុន​។ ​

៣. អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ BINUS នៃ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី សម្រាប់​និស្សិត​កម្ពុជា ឆ្នាំ​សិក្សា​២០១៨​

  • សម្រាប់​ព័ត៌មាន​បន្ថែម ចុចទីនេះ
  • កាល​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ ៖ ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៨
  • បំពេញ​ពាក្យ ៖  ចុចទីនេះ

បញ្ជាក់ ៖ អាហារូបករណ៍ទទួលបន្ទុកការស្នាក់នៅ ថ្លៃសិក្សា ប្រាក់ឧបត្ថម្ភ និង​ការរ៉ាប់រងសុខភាព រីឯសំបុត្រយន្ដហោះទៅមក ជាបន្ទុក​របស់សាមីខ្លួន។

៤. អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បណ្ឌិត នៅ​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ Daegu Gyeongbuk (DGIST)

  • សម្រាប់​ព័ត៌មាន​បន្ថែម៖ ចុចទីនេះ
  • កាលបរិច្ឆេទ​ឈប់​ទទួល​ពាក្យ៖​ ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨​
  • ដាក់ពាក្យតាម Online ៖ ចុចទីនេះ ៕

ប្រភព៖ Sabay