ខ្មែរប៉ុស្ដិ៍ Close

និស្សិតកម្ពុជា៨០នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរមកកម្ពុជាវិញនៅល្ងាចនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១០ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 78
និស្សិតកម្ពុជា៨០នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរមកកម្ពុជាវិញនៅល្ងាចនេះ និស្សិតកម្ពុជា៨០នាក់ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរមកកម្ពុជាវិញនៅល្ងាចនេះ

និស្សិតកម្ពុជាចំនួន ៨០នាក់ ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជាវិញ នៅល្ងាច ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០នេះ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

លោកបានអះអាងយ៉ាងដូច្នេះថា៖ «ដោយមានកិច្ចស ហការល្អ និងសម្របសម្រួលរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសអេហ្ស៊ីប និងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេ ស៊ី និស្សិតកម្ពុជាចំនួន ៨០ នាក់ក្នុងចំណោមនិស្សិតសរុបចំនួន១៧៤ នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើដំ ណើរឆ្លងកាត់ប្រទេសម៉ាឡេស៊ី ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពាណិជ្ជកម្មពិសេស លេខ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួនៅវេលាម៉ោង១៦:៣០នាទី ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងទៅដល់ទីក្រុងភ្នំពេញនៅវេលាម៉ោង ១៧៖២៥នាទី ថ្ងៃដដែល»៕

អត្ថបទទាក់ទង