ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២០ ព័ត៌មានទូទៅ 2
អបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក អបអរសាទរខួប ៣ឆ្នាំ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាខួប៣ឆ្នាំ (៨ កក្កដា ២០១៧-៨ កក្កដា ២០២០) នៃការដាក់បញ្ចូលប្រាសាទ សំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោកនៅ​ទី​ក្រុង Krakow ប្រទេស​ប៉ូឡូញ​។ នេះបើតាមការបង្ហោះផ្សាយនៅក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ប្រមុខរាជរដ្ឋា ភិបាលកម្ពុជា។

ក្រោយ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ប្រាសា ទសំបូរព្រៃគុកដែល​ស្ថិតនៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​ប្រា សាទ​សំបូរ ខេត្តកំពង់ធំ បាន​ក្លាយជា​តំបន់​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រដ៏​ទាក់ទាញ​មួយ​។

ប្រាសាទសំបូរព្រៃគុកមានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងា យ២៥គីឡូម៉ែត្រពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ ប្រាសាទនេះ ជារាជធានីចាស់ បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះជាមជ្ឈមណ្ឌលនៃសាសនាឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ថ្មបាយក្រៀមនិងថ្មភក់ជាដើម៕

អត្ថបទទាក់ទង