ខ្មែរប៉ុស្ដិ៍ Close

ក្រសួងសុខាភិបាលកម្ពុជា ប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានករណីបុរសជនជាតិវៀតណាមមានជំងឺកូវីដ-១៩ ចេញពីកម្ពុជា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 1

ក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសច្រានចោលទាំងស្រុងលើព័ត៌មានដែលបានចុះផ្សាយដោយកាសែតព័ត៌មានរបស់វៀតណាមឈ្មោះ Vietnam News ស្តីពីករណីបុរសជនជាតិវៀតណាមម្នាក់ដែលបានចាកចេញពីកម្ពុជា មានផ្ទុកជំងឺកូវីដ-១៩។

ករណីនេះក្រសួងសុខាភិបាលកម្ពុជា និងអាជ្ញាធរនៃខេត្តសៀមរាប បានរុករកស្រាវជ្រាវដោយយកចិត្តទុកដាក់ជាទីបំផុត និងជាបន្ទាន់ តែមិនមានឈ្មោះជនជាតិវៀតណាម ដូចការចុះផ្សាយនៅក្នុងកាសែតវៀតណាម នៅខេត្តសៀមរាបនោះទេ ហើយការលើកឡើងថា ជនជាតិវៀតណាមរូបនេះរស់នៅខេត្តសៀមរាបមានផ្ទុកជំងឺកូវីដ-១៩នោះ ក៏មិនមែនជាការពិតទេ។

ខាងក្រោមជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា៖

អត្ថបទទាក់ទង