បង្រ្កាបទីតាំងលក់សាច់សត្វព្រៃចាស់វស្សានៅកណ្ដាលក្រុងតាខ្មៅ
កណ្ដាល: សមត្ថកិច្ចចម្រុះខេត្តកណ្តាល ដឹកនាំដោយលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល នៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ នេះ ចុះត្រួតពិនិត្យហាងលក់សត្វព្រៃដ៏ល្បីល្បាញពីរនាក់ក្នុងក្រុងតាខ្មៅ គឺ ហាងរំចង់ និងហាង ហេង ហេង។
ហាងទាំងពីរនេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ACU រកឃើញថា បានបើកអាជីវកម្មលក់ម្ហូបសត្វព្រៃជាច្រើនឆ្នាំមកហើយ នៅតែកើតឡើងយ៉ាងអនាធិបតេយ្យ ជាហេតុនាំឱ្យប្រជាពលរដ្ឋយល់ឃើញថា សមត្ថកិច្ចនិងអ្នកប្រព្រឹត្តខុសច្បាប់ មានការត្រូវរ៉ូវគ្នាទើបមិនចុះបង្ក្រាប៕
ប្រភព៖ រស្មីកម្ពុជា