ខ្មែរប៉ុស្ដិ៍ Close

អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០ ព័ត៌មានទូទៅ 681
អបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុតអបអរសាទរ! កម្ពុជាត្រូវបានចាត់ទុកជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត

ក្រសួងទេសចរណ៍ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានប្រកាសថា សមាគមអ្នកសរសេរអំពីការធ្វើដំណើរ ក្នុងតំបន់ប៉ាស៊ីហ្វិក Pacific Area Travel Writers Association (PATWA) បានផ្ដល់រង្វាន់ដល់ប្រទេសកម្ពុជា ដែលបានក្លាយជាគោលដៅទេសចរណ៍បេតិកភណ្ឌអន្តរជាតិល្អបំផុត Best Destination – Heritage (International)។

ក្រសួងទេសចរណ៍បានបន្តឱ្យដឹងថា នេះជាមោទនភាពមួយទៀត សម្រាប់ប្រជាជាតិកម្ពុជា ដែលត្រូវបានសមាគមអន្តរជាតិលើកតម្កើង ព្រមទាំងកាន់តែត្រូវបានពង្រីកការផ្សព្វផ្សាយ ទៅកាន់ពិភពលោកយ៉ាងទូលំទូលាយ។

គួរបញ្ជាក់ថា សមាគម PATWA ជាសមាជិកសម្ព័ន្ធរបស់អង្គការទេសចរណ៍ពិភពលោក United Nations World Tourism Organization (UNWTO)៕

អត្ថបទទាក់ទង