ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការងារ ជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក

ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧ ព័ត៌មានទូទៅ 1815
ក្រសួងការងារ ជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូកក្រសួងការងារ ជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងស្តីពីថ្ងៃឈប់ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយជូនដំណឹងដល់ម្ចាស់ នាយក សហគ្រាស គ្រឹះស្ថាន ទាំងអស់ដែលស្ថិតក្នុងដែនអនុវត្តនៃច្បាប់ស្តីពីការងារថា យោងតាមច្បាប់ស្តីពីការងារ និងប្រកាសរបស់ក្រសួងលេខ ៤៦៦ ក.ប/ប្រ.ក ចុះថ្ងៃទី០៣ ខែវិឆ្ឆិកា ឆ្នាំ២០១៦ ស្តីពីការឈប់បុណ្យដែលត្រូវមានប្រាក់ឈ្នួលប្រចាំឆ្នាំ២០១៧ ដោយអនុញ្ញតឲ្យកម្មករ និយោជិតរបស់ខ្លួនទាំងអស់ឈប់សម្រាកដោយមានប្រាក់ឈ្នួល ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ក្នុងរយៈពេលបីថ្ងៃ គឺថ្ងៃទី០២-០៣ និង០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៧ ខាងមុខនេះ។

ក្រសួងការងារបានបញ្ជាក់ទៀតថា ក្នុងករណីចាំបាច់បំផុត ដែលសហគ្រាស គ្រឹះស្ថាន មិនអាចបញ្ឈប់សកម្មភាពរបស់ខ្លួនបានក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ម្ចាស់នាយកសហគ្រាស គ្រឹះស្ថាន ត្រូវសម្របសម្រួលជាមួយកម្មករនិយោជិត ឲ្យមានការស្ម័គ្រចិត្ត ព្រមទាំងបែងចែកឲ្យមានពេលវេលា និងថ្ងៃឈប់សម្រាកបុណ្យបានសមស្រប។

ក្រសួងការងារបានបន្ថែមថា កម្មករនិយោជិតដែលធ្វើការថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីនេះ មានសិទ្ធិទទួលប្រាក់បំណាច់បន្ថែមដែលមានចំនួនស្មើនឹងប្រាក់ឈ្នួលថ្ងៃធ្វើការធម្មតា៕