ខ្មែរប៉ុស្ដិ៍ Close

    សាកលវិទ្យាល័យកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% ចំនួន ២៥០កន្លែង សម្រាប់ឆ្នាំ២០២០

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 2068
    សាកលវិទ្យាល័យកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% ចំនួន ២៥០កន្លែង សម្រាប់ឆ្នាំ២០២០សាកលវិទ្យាល័យកម្ពុជា ផ្តល់អាហារូបករណ៍ ១០០% ចំនួន ២៥០កន្លែង សម្រាប់ឆ្នាំ២០២០

    សាកលវិទ្យាល័យកម្ពុជា បានប្រកាសផ្តល់អាហារូបករណ៍ពេញថ្លៃ ជូនដល់និស្សិតដែលមានបំណងចង់បន្តការសិក្សា ថ្នាក់ក្រោយឧត្តមសិក្សា ក្នុងនោះមាន ថ្នាក់បិរញ្ញាបត្រជាន់ខ្ពស់ចំនួន១៥០កន្លែង និងថ្នាក់បណ្ឌិតចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២០ខាងមុខនេះ។

    ការផ្តល់ជូនអាហារូបករណ៍ពេញថ្លៃទាំង ២៥០កន្លែងនេះ ត្រូវបានសាកលវិទ្យាល័យកម្ពុជា ចាត់ទុកថា ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងអភិវឌ្ឍន៍ជនធានមនុស្សនៅកម្ពុជា ដែលរាជរដ្ឋាភិបាល បានកំណត់ជាវិស័យអាទិភាពទី១ ថែមទាំងចូលរួមចំណែកដល់ការអភិវឌ្ឍជាតិ និងធ្វើសមាហរណកម្មប្រទេសកម្ពុជាទៅក្នុងតំបន់ ក៏ដូចជាទៅក្នុងសហគមន៍អន្តរជាតិ។

    ដើម្បីទទួលបានអាហារូបករណ៍នេះ និស្សិតចាំបាច់ត្រូវចូលរួមការប្រឡងប្រជែងយកអាហារូបករណ៍។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ សូមមកកាន់ការិយាល័យទទួលចុះឈ្មោះ និងផ្តល់ព័ត៌មាននៅសាកលវិទ្យាល័យកម្ពុជា ដើម្បីបំពេញបែបបទ។

    សម្រាប់ព័ត៌មានផ្សេងៗ សូមទាក់ទង ទូរស័ព្ទលេខ៖ ០២៣ ៩៩៣ ២៧៦, ០២៣ ៩៩៣ ២៧៤ ឬ Email:admissions@uc.edu.kh៕

    អត្ថបទទាក់ទង