ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីហុងគ្រី និងភរិយា ចេញដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួនទៀត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 14
ប្រធានាធិបតីហុងគ្រី និងភរិយា ចេញដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួនទៀត ប្រធានាធិបតីហុងគ្រី និងភរិយា ចេញដំណើរទៅខេត្តសៀមរាប ទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួនទៀត

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក យ៉ាណូស អាឌ័រ (Janos Ader) ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា នឹងអញ្ជើញទៅទស្សនាប្រាសាទនានា នៅក្នុងឧទ្យានអង្គរ និងកន្លែងសំខាន់ៗមួយចំនួនទៀត នៅលើទឹកដីនៃខេត្តសៀមរាប របស់ប្រទេសកម្ពុជា។

ប្រធានាធិបតីនៃសាធារណរដ្ឋហុងគ្រី និងភរិយា បានអញ្ជើញមកដល់កម្ពុជាហើយ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ ៣០ ខែតុលា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។ ការអញ្ជើញមកដល់របស់ លោកប្រធានាធិបតី និងភរិយា ត្រូវបានប្រកាសស្វាគមន៍ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្នុងដំណើរទស្សនកិច្ចលើកនេះ លោកប្រធានាធិបតី បានចូលគាល់ព្រះមហាក្សត្រខ្មែរ នៅព្រះបរមរាជវាំង និងជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ចំពោះលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ព្រមទាំងមានជំនួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាផងដែរ។

ក្រសួងការបរទេស បានបញ្ជាក់ថា ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងមកកាន់កម្ពុជារបស់លោក យ៉ាណូស អាឌ័រ មកកាន់កម្ពុជា នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគីកម្ពុជា-ហុងគ្រី ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ក៏ដូចជាបង្កើនវិសាលភាពនិងជម្រៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

អត្ថបទទាក់ទង