ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះជនក្បត់ជាតិ សម រង្ស៉ី
ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ សម រង្ស៉ី និងបក្ខពួកមួយក្ដាប់តូច ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងរំលាយរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ នេះបើតាមញ្ញត្តិរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩។
ក្នុងញត្តិនេះដែរ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក៏បានប្រកាសប្រឆាំងដាច់ខាតចំពោះជនក្បត់ជាតិ សម រង្ស៉ី និងគាំទ្រឲ្យរាជរដ្ឋាភិបាល ពិសេសស្ថាប័នមានសមត្ថកិច្ច ត្រូវតែកម្ទេចក្រុមក្បត់ជាតិទាំងអស់នេះ ទោះបីនៅក្នុងតម្លៃណាក៏ដោយ។
លើសពីនេះទៀត ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ បានប្រកាសគាំទ្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បន្ដដឹកនាំប្រទេសកម្ពុជាតទៅទៀត ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា។
សូមអានញ្ញត្តិរបស់ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ខាងក្រោមនេះ៖