ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជន សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 592
នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជន សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រាប់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រៀមអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជន សម រង្ស៉ី ដែលប៉ុនប៉ងធ្វើរដ្ឋប្រហារ ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ បានបញ្ជាក់ច្បាស់ៗទៅកាន់កងកម្លាំងប្រដាប់អាវុធថា ឧក្រិដ្ឋជន សម រង្ស៉ី កំពុងតែមានគំនិតប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងប្រមាថមើលងាយ ព្រះមហាក្សត្រ។ លោកបានលើកឡើងដូចនេះ ក្នុងឱកាសអញ្ជើញជាតំណាងលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន និងលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអាវរងារ ដែលជាអំណោយរបស់អ្នកទាំងពីរ ដល់កងកម្លាំងប្រដាប់អាវុធ ចំនួន១៣ អង្គភាព នៅទិសយោធភូមិភាគទី១។

ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានសង្កត់ធ្ងន់ឲ្យកងកម្លាំងប្រដាប់អាវុធទាំងមូល មានទាំងទាហាន នគរបាល និងកងរាជអាវុធហត្ថ ត្រូវតែចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ដូច្នេះត្រូវតែអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់ ចំពោះជនក្បត់ជាតិ សម រង្ស៉ី បើសិនហ៊ានឈានជើងចូលទឹកដីកម្ពុជា។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងទាំងអស់ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ពិសេសត្រូវចូលរួមតាមការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការហូបអំបុកសាមគ្គីជាតិ៕

អត្ថបទទាក់ទង