ខ្មែរប៉ុស្ដិ៍ Close

    អតីតមេដឹកនាំ នៃអតីត CNRP ២រូប នៅស្រុកសំឡូត ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ឈប់ចាញ់បោក សម រង្ស៉ី

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៧ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 710
    អតីតមេដឹកនាំ នៃអតីត CNRP ២រូប នៅស្រុកសំឡូត ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ឈប់ចាញ់បោក សម រង្ស៉ីអតីតមេដឹកនាំ នៃអតីត CNRP ២រូប នៅស្រុកសំឡូត ប្រកាសចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ហើយអំពាវនាវឱ្យអតីតសកម្មជនទាំងអស់ឈប់ចាញ់បោក សម រង្ស៉ី

    មេដឹកនាំនៃអតីតគណបក្សសង្រ្គោះជាតិប្រចាំស្រុកសំឡូត ២រូប នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជា ជនកម្ពុជា ហើយអំពាវនាវដល់អតីតសកម្មជននៃអតីត CNRPទាំងអស់ កុំចាញ់បោកទណ្ឌិត សម រង្ស៉ី។

    សមាជិកអតីតបក្សប្រឆាំង ២រូបនេះ រួមមាន ១-ឈ្មោះ ហ៊ូ យ៉ារី ភេទប្រុស អាយុ ៣៨ឆ្នាំ មានឋានជាក្រុមប្រឹក្សាឃុំស៊ុង (ជំទប់ទី២) និង២-ឈ្មោះ ឡាយ ពេជ្រមុន្នី ភេទប្រុស មានឋានៈជាក្រុមប្រឹក្សាឃុំសំឡូត (អតីតជំទប់ទី១)។

    លោក ហ៊ូ យ៉ារី បានថ្លែងថា «លោក សម រង្ស៉ី ដែលជាប្រធានស្តីទីរបស់គណបក្សសង្រ្គោះជាតិ កំពុងដឹកនាំមហាជនឱ្យដើរផ្លូវខុស មានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោតស្របច្បាប់ ដោយប្រមាថអង្គព្រះមហាក្សត្រ ដែលជាម្លប់របស់កូនចៅជនជាតិខ្មែរយើង»។

    លោកបានសំណូមពរដល់បងប្អូនខ្មែរទាំងអស់ កុំជឿតាមសម្តីលោក សម រង្ស៉ី តទៅទៀត ព្រោះគាត់មានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បង្កភាពវឹកវរដល់ប្រទេសកម្ពុជា។ លោកផ្តាំកុំឱ្យជឿពាក្យញុះញង់របស់ លោក សម រង្ស៉ី តទៅទៀត៕