ខ្មែរប៉ុស្ដិ៍ Close

វីដេអូ៖ អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី អតីតបក្សសង្គ្រោះជាតិ ចេញមកប្រកាសមិនចូលរួមរាល់ផែនការក្បត់ជាតិ ជាមួយទណ្ឌិត សម រង្ស៊ី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១១ ខែតុលា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 496
វីដេអូ៖ អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី អតីតបក្សសង្គ្រោះជាតិ ចេញមកប្រកាសមិនចូលរួមរាល់ផែនការក្បត់ជាតិ ជាមួយទណ្ឌិត សម រង្ស៊ី វីដេអូ៖ អតីតអនុប្រធានប្រតិបត្តិស្រុកមង្គលបូរី អតីតបក្សសង្គ្រោះជាតិ ចេញមកប្រកាសមិនចូលរួមរាល់ផែនការក្បត់ជាតិ ជាមួយទណ្ឌិត សម រង្ស៊ី

នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ លោក ហុង សំចិត្រ អាយុ៤៧ឆ្នាំ រស់នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី អតីតជាអនុប្រធានប្រតិបត្តិស្រុកមង្គលបុរី បានចេញមកប្រកាសមិនចូលរួមរាល់ផែនការក្បត់ជាតិជាមួយទណ្ឌិត សម រង្ស៊ី។

ថ្លែងនៅចំពោះអធិការនគរបាលស្រុកមង្គលបូរី លោក ហុង សំចិត្រ បានបញ្ជាក់ និងធ្វើកិច្ចសន្យាមិនចូលរួមរាប់សកម្មភាពដែលជាផែនការក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី មានគោលដៅចង់ធ្វើរដ្ឋប្រហារ និងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

លោក ហុង សំចិត្រ បានបញ្ជាក់ពីបំណងសំខាន់ៗចំនួន ៤រួមមាន៖

*ទី១៖ រាល់សកម្មភាព ទស្សនៈ និងជំហរដែលពាក់ព័ន្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ លោកនឹងមិនចូលរួមធ្វើសកម្មភាពជាមួយដាច់ខាត

*ទី២៖ រាល់សកម្មភាពកៀងគរមនុស្សឲ្យចូលរួមទទួលទណ្ឌិត សម រង្សី នៅថ្ងៃទី ៩ វិច្ឆិកា និងសកម្មភាពផ្សេងៗ លោកនឹងមិនចូលរួមធ្វើសកម្មភាពជាមួយដាច់ខាត

*ទី៣៖ រាល់ព័ត៌មានដែលទាក់ទង និងសកម្មភាពខុសច្បាប់ និងសកម្មភាពប្រមូលផ្តុំ ឬញុះញង់ឲ្យទទួលទណ្ឌិត សម រង្សី ថ្ងៃទី៩ វិច្ឆិកា ២០១៩ លោកសូមរាយការជូនសមត្ថកិច្ច ឲ្យទាន់ពេលវេលា

*ទី៤៖ បើសិនលោក មិនគោរពតាមកិច្ចសន្យាខាងលើ លោកសូមទទួលខុសត្រូវចំពោះមុខច្បាប់។

សូមអាន និងស្តាប់ការលើកឡើងរបស់លោក ហុង សំចិត្រ ខាងក្រោមនេះ៖

ប្រភព៖ Fresh News

អត្ថបទទាក់ទង