ខ្មែរប៉ុស្ដិ៍ Close

    កម្ពុជា-វៀតណាម ចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការស្ដីពីការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម

    ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 555
    កម្ពុជា-វៀតណាម ចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការស្ដីពីការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាមកម្ពុជា-វៀតណាម ចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការស្ដីពីការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម

    នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ហ្វាន សិន គឿន ប្រធាននយោបាយយោធាខេត្តតៃនិញ នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹក រងបន្ទាយមានជ័យ និងចុះហត្ថលេខាលើផែនការកិច្ចសហប្រតិបត្តិការ ស្ដីពីការស្វែងរុករក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីក្នុងសម័យសង្គ្រាមនៅកម្ពុជា ដំណាក់កាលទី១៩ (រដូវប្រាំងឆ្នាំ២០១៩-២០២០)។

    របាយការណ៍របស់គណៈបញ្ជាការយោធាខេត្តតៃនិញ ក្រុមK៧១ លេខ១១BC-K៧១ ចាប់ពីឆ្នាំ២០០១ ដល់ខែមេសា ឆ្នាំ២០១៧ ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុបានសរុប ៤៤៨អដ្ឋិធាតុ និងនៅសល់៦២ព័ត៌មានផ្នូរសព ដែលត្រូវរុករកបន្ត ដែលតាមរបាយការណ៍ក្រុមការងារK៧១ ខេត្តតៃនិញ ក្នុងការរុករកជីកគាស់ប្រមូលអដ្ឋិធាតុដំណាក់កាលទី១៨ ក្នុងឆ្នាំ២០១៨ និង២០១៩ កន្លងទៅបានចំនួន៥៧សព ហើយលទ្ធផលដែលទទួលបានដោយសារកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធកងកម្លាំង អាជ្ញាធរដែនដី ប្រជាពលរដ្ឋ និងកងទ័ពវៀតណាម៕